in

របៀបបង្កើតវេបសាយ ដែលអាចរកលុយបាន

របៀបបង្កើត វេបសាយ

នៅពេលបច្ចេកវិទ្យាកំពុងមានការ ប្រសើរឡើង ប្រជាជនចាប់ផ្តើមប្រើប្រាស់អ៊ិនធឺរណែតដើម្បី រកដំណោះស្រាយ ទិញផលិតផល និងរបស់ជាច្រើនទៀត។

ដូច្នេះមានវិធីជាច្រើនដែលយើងអាចចាប់ផ្តើមគេហទំព័រដែលរកលុយតាមអ៊ិនធរណេត ដោយចែករំលែកចំណេះដឹង របស់យើងដើម្បីដោះស្រាយបញ្ហារបស់មនុស្ស ក្នុងប្រធានបទជាក់លាក់មួយទៅអ៊ីនធឺណិតហើយចាប់ផ្តើមរកលុយពីវា ដោយដាក់បង្ហាញនៅការផ្សាយពាណិជ្ជកម្មពី ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ឬលក់ផលិតផលរបស់អ្នក។

ដើម្បីរកលុយពីការសរសេរប្លករបស់អ្នកស្តាប់ទៅពិតជាអស្ចារ្យណាស់មែនទេ?

បាទ អ្នកពិតជាអាចធ្វើបានមែន…

ប៉ុន្តែរឿងដំបូងដែលអ្នកត្រូវធ្វើគឺចាប់ផ្តើមស្វែងរកចំណុចល្អដែលមាន ឬប្រធានបទជាក់លាក់មួយ ជាមួយនឹងចំណង់ចំណូលចិត្ត និងការស្រលាញ់របស់អ្នក ព្រោះប្រសិនបើអ្នកចាប់ផ្តើមសរសេរអត្ថបទ ជាមួយប្រធានបទដែលអ្នកមិនស្គាល់ហើយអ្នកមិនចូលចិត្តវា នឹង មិនមែនជាគំនិតល្អទេ អ្នកនឹងមានអារម្មណ៍ខ្ជិលធ្វើវា។

ដូច្នេះខ្ញុំសូមណែនាំឱ្យចាប់ផ្តើមពីអ្វីដែលអ្នកពិតជាពូកែ ហើយច្បាស់នឹងវា ដូច្នេះការរីកចម្រើននៃការសរសេរអត្ថបទដាក់វេបសាយ និងការបង្កើតមាតិកា នឹងមានតែមួយគត់សម្រាប់អ្នកអាន និងធ្វើដោយក្ដីស្រឡាញ់របស់អ្នក ដូច្នេះអ្នកនឹងមិនមានអារម្មណ៍ខ្ជិលច្រអូសចំពោះអ្វីដែលអ្នកកំពុងធ្វើ។ 

ប៉ុន្តែមានសំណួរ ដែលអ្នកគួរតែដឹងមុនពេលអ្នកចាប់ផ្តើមប្លក់ – តើមានមនុស្សក៏សរសេរ ប្លកអំពីប្រធានបទដែលអ្នកជ្រើសរើសដែរឬទេ?

ចម្លើយគឺ មាន អ្នកអាចធ្វើការស្វែងរកនៅលើ Google ជាមួយនឹងភាពពិសេសរបស់អ្នកហើយអ្នកនឹងឃើញលទ្ធផលដែលវាផ្តល់ ដូច្នេះវាមានន័យថាមានមនុស្សក៏សរសេរអត្ថបទស្រដែង នឹង ដូចអ្នកដែរ។

ឧទាហរណ៍៖ 

រៀនធ្វើវេបសាយ ឬ ប្លក

ចុះប្រសិនបើមានគេសរសេរប្លក អំពីប្រធានបទដូចគ្នា តើខ្ញុំនឹងរកលុយពីវាយ៉ាងដូចម្តេច?

មានវិធីជាច្រើនដែលអ្នកអាចប្រកួតប្រជែងជាមួយអ្នកសរសេរប្លក់ទាំងនោះ ដូច្នេះហើយបានជាខ្ញុំសូមណែនាំឱ្យអ្នកធ្វើការសរសេរអត្ថបទ អំពីអ្វីដែលអ្នកចេះ នឹងមាន ចំណូលចិត្ត ហើយអ្នកគួរតែជ្រើសរើសរឿងជាក់លាក់ ហើយចាប់ផ្តើមបង្កើតមាតិកាដែលទាក់ទាញអ្នកអាននិងបង្កើនប្រសិទ្ធភាព ទៅលើ Search engine ។ ដើម្បីទទួលបានឋានៈខ្ពស់នៅលើ ទំព័រទីមួយ (Rank high on Google)។

ដូច្នេះវិធីសាស្រ្តនេះនឹងជួយអ្នកឱ្យមានអ្នកចូលមកអាន អត្ថបទរបស់អ្នក កាន់តែច្រើនចូលមកគេហទំព័ររបស់អ្នកបន្ទាប់មកវាអាចចាប់ផ្តើមបង្កើតការលក់កាន់តែច្រើន ឬបង្ហាញការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់អ្នកដើម្បីរកលុយពីវា។

កុំបារម្ភខ្ញុំនឹងបញ្ហាញពី វិធីសាស្រ្តដែលជួយអ្នកចាប់ផ្តើមប្លុក (website) ត្រឹមត្រូវ ដែលបង្កើតអ្នកចូលអាន គេហទំព័រកាន់តែច្រើនហើយរកប្រាក់ចំណូលបានច្រើន។

មិនអីទេឥឡូវសូមចាប់ផ្តើម ការបង្កើតប្លុកដែលរកលុយសម្រាប់អ្នក…

មានជំហានច្រើន ដែលយើងត្រូវធ្វើដើម្បីបង្កើតប្លុកឬ វេបសាយ ដែលរកលុយសម្រាប់យើងជំហានទាំងអស់គឺពិតជាសំខាន់ណាស់ដែលត្រូវធ្វើប្រសិនបើយើងចង់ទទួលបានអត្ថប្រយោជន៍ពីវា។

ទី១៖ រកអ្វីដែលអ្នកគិតថា​ អ្នកចេះនិង ច្បាស់ពីវា

មុននឹងយើងឈានទៅដល់ របៀបបង្កើតវេបសាយ នៅក្នុងចំណុចនេះខ្ញុំសូមអោយជ្រើសរើសអ្វីដែលយើងនឹងត្រូវសរសេរ ដើម្បីចែកអ្នកអានដែលមានប្រយោជន៍សម្រាប់គេ។

ឧទាហរណ៍៖ 

ខ្ញុំដឹងច្រើនអំពី ទូរស័ព្ទ iPhone អញ្ចឹងខ្ញុំនឹងសរសេរ អត្ថបទណាដែលទាក់ជាមួយវា ដែលខ្ញុំចេះ នឹងមានបទពិសោធន៍ ដើម្បីចែជូនអ្នកអាន អោយគេយល់ដឹងដូចយើង។

ទី២៖ របៀបបង្កើតវេបសាយ Website ជាមួយ WordPress

ដើម្បីបង្កើតវេបសាយ​ មួយបានអោយដំណើការនៅលើអុីនធើណេត យើងត្រូវមានពីរចំនុច៖

  • Domain Name - ជាឈ្មោះរបស់វេបសាយអ្នក។
  • Web Hosting - ជាមានសុីនផ្ទុកទិន្នន័យរបស់វេបសាយដើម្បីអោយវាដំណើការលើអុីនធើណេត។

ជាដំបូងយើងត្រូវមានក្រុមហ៊ុនមួយដែលផ្ដល់សេវាកម្ម Web Hosting ដែលយើងអាចបង្ហោះវេបសាយយើងលើអុីនធើណេតបាន។

បច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើនដែលផ្ដល់សេវានេះប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំអ្នក អោយជ្រើសរើសក្រុមហ៊ុនដែលល្បី ហើយខ្ញុំកំពុងប្រើដូចគ្នា គឺ Siteground សូមចុចទីនេះ ដើម្បីចាប់ផ្ដើម។

បន្ទាប់ពីបងប្អូនបានចូលមកកាន់​ Siteground ហើយយើងនឹងឃើញ ដូចរូបខាងក្រោមៈ

របៀបបង្កើតវេបសាយ

បន្ទាប់មកយើងត្រូវចុចលើពាក្យថា “Get Started” នៅលើ WordPress Hosting ដើម្បីចាប់ផ្ដើមនៃការបង្កើតវេបសាយ របស់យើង។

របៀបបង្កើត វេបសាយ

បន្ទាប់ពីបងប្អូនបានចុចលើយពាក្យ “Get Started” ហើយមកវានឹងបង្ហាញដូចរូបខាលើ ដែលមានជម្រើសបីសម្រាប់អោយយើងធ្វើការជ្រើសរើស ក្នុងការបង្ហោះ វេបសាយរបស់យើង ប៉ុន្តែខ្ញុំណែនាំអោយជ្រើសរើសយក អាទីមួយគឺ StartUp ដែលយើងត្រូវចំណាយ $3.95 ក្នុងមួយខែ ដូច្នេះយើងត្រូវចំណាយ $47.4 ក្នុងមួយឆ្នាំ បូកជាមួយនិង Domain Name $15.95 ក្នុងឆ្នាំ ទាំអស់ត្រូវចំណាយ $63.35 ប្រចាំឆ្នាំ

បន្ទាប់មកចុចលើពាក្យ GET PLAN ដើម្បីចាប់ផ្ដើម។

 

រៀនធ្វើវេបសាយ

ពេលយើងចុចរួចហើយ វានិងអោយយើងជ្រើសរើស Domain Name បងប្អូនអានរើសឈ្មោះដែលអ្នកចង់បាន បន្ទាប់មកចុចលើពាក្យ Proceed. 

រួចយើងនឹងត្រូវ បំពេញពត៍មានផ្ទាល់ខ្លួន ដែលគេត្រូវការ ដូចខាងក្រោម៖

របៀបបង្កើត វេបសាយ

យើងត្រូវបំពេញដូចជាៈ

  • Email
  • Password
  • អាស័យដ្ឋាន
  • នឹងបំពេញ ពត៍មានដែលត្រូវបង់ប្រាក់
រៀនបង្កើតវេបសាយ

បន្ទាប់ពីបានបំពេញ ពត៍មានរួចរាល់ហើយ យើងអូសចុះក្រោមបន្តិច យើងនឹងឃើងដូចរូបខាងលើ ហើយចុចថិច ដូចរូប បន្ទាប់មក ចុចលើពាក្យ Pay Now.

បន្ទាប់មកយើងនឹងឃើញ account page ហើយយើងត្រូវចុចលើ My Account បន្ទាប់មកចុចលើបូតុង Manage Account។

របៀបបង្កើត វេបសាយ

ពេលនោះយើងនឹងឃើងដូចរូបខាងលើ បន្ទាប់មកយើងត្រូវចុចលើបូតុង Go to cPanel ដើម្បីចាប់ផ្ដើម បង្កើតវេបសាយ។

ពេលយើងចូចមកដល់ cPanel ហើយមុនដំបូងយើងត្រូវ តម្លើង SSL Certificate ជានមុនសិនដើម្បីវេបសាយ​របស់យើង មានសុវត្តិភាព ដូច្នេះដើម្បីតម្លើងវា យើងត្រូវអូសចុះមកក្រោមបន្ទិច ទាល់តែឃើងដូចរូបខាក្រោម។

របៀបបង្កើត វេបសាយ

រួចហើយយើងត្រូវចុច លើរូបកូនសោរ Let’s Encrypt បន្ទាប់មកវានឹង នាំយើងទៅកាន់ទំព័រមួយផ្សេងទៀតដែលអាចអោយយើងចាប់ផ្ដើមតម្លើង SSL Certificate បាន។

របៀបបង្កើត វេបសាយ

ពេលនោះអ្នកនឹងឃើញដូចរូបខាងលើ រួចចុចក ថិចលើ Let’s Encrypt SSL រួចចុចលើ Install បូតុង ពេលនោះវានឹង ចាប់ផ្ដើមតម្លើង ហើយវានឹងចេញនូវ ទំព័រមួយបញ្ជាក់ថា ជោកជ័យ រួយចុចលើពាក្យ OK។

ពេលតម្លើងរួចរាល់ហើយយើងត្រូវត្រឡប់មក cPanel វិញដើម្បីចាប់ផ្ដើម បង្កើតវេបសាយ។

នៅពេលដែលយើងស្ថិតនៅទំព័រ cPanel យើងនឹងឃើង AutoInstallers section ហើយយើងត្រូវចុចលើ ពាក្យថា WordPress ដើម្បីចាប់តម្លើងវេបសាយយើងជាមួយវា។

របៀបបង្កើត វេបសាយ

បន្ទាប់មកយើងមកកាន់ទំព័រ មួយដែលអាចអោយយើងចាប់ផ្ដើមបង្កើតវេបសាយ ជាមួយ WordPress។

របៀបបង្កើត វេបសាយ

ពេលឃើងដូចរូបខាងលើហើយើងត្រូវ ចុចលើពាក្យ Install Now ដើម្បីចាប់ផ្ដើមតម្លើងវេបសាយ ជាមួយ WordPress រួចហើវានឹងលេចចេញនូវទំព័រថ្មីមួយទៀត។

របៀបបង្កើត វេបសាយ

ឥឡូវនេះអ្នកត្រូវ​ បំពេញពត៍មានខ្លះដែលត្រូវការចាំបាច់។

1 ត្រូវជ្រើសរើស វើសិន របស់Wordpress ដែលត្រូវតម្លើង បន្ទាប់មក ជ្រើសរើស Domain Name នៅក្នុងក្រឡោនទី១ សូមជ្រើសរើល យក https។

2 ត្រូវបំពេញឈ្មោះវេបសាយ និង គោលបំណងដែលយើងនឹង ចែករំលែកជាមួយអ្នកអាន។

3 ត្រូវបំពេញ  User Name & Password ហើយត្រូវចងចាំព្រោះយើងត្រូវប្រើវាដើម្បើចូលទៅកានវេបសាយរបស់យើងដើម្បីធ្វើការ Post អត្ថបទផ្សេងៗ

បន្ទាប់មកអូសចុះក្រោមបន្តិងហើយចុចលើពាក្យ Install រួចចាំប្រហែល ២ ទៅ ៣ នាទីដើម្បីបញ្ចប់ការតម្លើង។

ឥឡូវនេះយើងបានបង្កើងវេបសាយរាល់ហើយ ដើម្បីចូលទៅកាន់វាបសាយយើង និងចាប់ផ្ដើមសរសេរ យើងត្រូវ៖

https://yourdomain.com/wp-admin

ចំណាំ៖ yourdomain.com = ត្រូវដាក់ domain name របស់អ្នក។

ឧទាហរណ៍ៈ​ https://komatep.com/wp-admin នោះអ្នកនឹងត្រូវអោយបញ្ចូល User Name & Password ដែលយើងបានបង្កើតពេលតម្លើងវេបសាយ។

របៀបបង្កើត វេបសាយ

ពេលបញ្ចូល User Name & Password រួចហើយចុចលើ បូតុង Log In ដើម្បីចូលទៅកាន់ Administrative Dashboard របស់វេសាយយើង។

របៀបបង្កើតវេបសាយ

នេះជា Admin Dashboard ដែលយើងអាចគ្រប់គ្រងវេបសាយយើងទាំងមូល ឥឡូវយើងបានបង្កើវេបសាយរួចរាល់ហើយ វាដំណើរការ លើអុីធើណេហើង ប៉ុន្តែយើងត្រូវរៀនបន្ថែមទៀងដូចជា៖

ត្រូវរៀនបន្ទាប់៖

សូមរងចាំ វីដេអូបង្រៀនពីរបៀបបង្កើតវេបសាយ…….

What do you think?

Written by អាត អូន

សួស្ដី! បងប្អូនទាំអស់គ្នាខ្ញុំ អាត អូន ជាស្ថាបនិក komatep.com ខ្ញុំបានរៀនអ្វីៗជាច្រើនជាមួយនឹងការសរសេរប្លកបែប SEO ហើយខ្ញុំក៏មានគេហទំព័រជាភាសាអង់គ្លេសផងដែរដូចជា artoun.com និង seorelation.com ។ ខ្ញុំនឹងចែករំលែកចំណេះដឹងរបស់ខ្ញុំជាមួយអ្នកទាំងអស់គ្នាដើម្បីជួយអ្នកឱ្យទទួលបានជោគជ័យជាមួយនឹងការសរសេរប្លក់តាមអ៊ិនធរណេត។

របៀបតម្លើង Theme និង Plugin លើ Wordpress

របៀបតម្លើង Theme និង Pluginលើ WordPress